លក្ខខណ្ឌនៃការប្រើប្រាស់

សូមស្វាគមន៍ការមកកាន់ Ourn Sarath App ដែលជាប្រភពចំណេះដឹងវិធីសាស្ត្រជោគជ័យបុគ្គល និងចំណេះដឹងអាជីវកម្មដ៏សម្បូរបែប។

Ourn Sarath App នេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនដែលមានបំណងចង់ធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រ និងអភិវឌ្ឍខ្លួនបន្ថែម ដើម្បីទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្ម ក៏ដូចជានៅក្នុងជីវិត។ បងប្អូននៅទីណាក៏អាចរៀនបាន នៅពេលណាក៏អាចរៀនបាន គឺអាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង កាន់តែងាយស្រួល កាន់តែចំណេញ។

“Ourn Sarath App” គឺជាឈ្មោះនៃកម្មវិធីទូរស័ព្ទដៃ ដែលបងប្អូនអាចទាញយកមកប្រើប្រាស់បាន ដោយឥតគិតថ្លៃ និងមានវីដេអូមេរៀន សៀវភៅ និងវគ្គបណ្តុះបណ្តាលជាច្រើនទៀត។

  1. ការយល់ស្របជាមួយលក្ខខណ្ឌនៃការប្រើប្រាស់

    លក្ខខណ្ឌនៃការប្រើប្រាស់នេះរៀបរាប់អំពីការណែនាំក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទនេះ។ តាមរយៈការចូលប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះ បងប្អូនត្រូវអាន និងយល់ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធីរបស់យើងខ្ញុំ។ ប្រសិនបើបងប្អូនមិនទាន់យល់ស្របជាមួយលក្ខខណ្ឌនៃការប្រើប្រាស់របស់យើងទេ សូមបងប្អូនកុំបន្តទៅមុខទៀត។ កម្មវិធីលើទូរស័ព្ទដៃ Ourn Sarath App ដែលមានសេវាកម្មផ្សេងៗនៅខាងក្នុងនោះត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុន YOU CAN WIN O.S។

  2. ការកែប្រែលក្ខខណ្ឌ

    កម្មវិធីលើទូរស័ព្ទដៃ សូមរក្សាសិទ្ធិកែប្រែនូវលក្ខខណ្ឌណាមួយ ឬផ្នែកណាមួយ ប្រសិនបើមានភាពចាំបាច់ ឬការប្រែប្រួលណាមួយទៅតាមភាពជាក់ស្ដែង ដោយក្រុមការងារយើងខ្ញុំជូនដំណឹងជាមុន តាមរយៈកម្មវិធីលើទូរស័ព្ទដៃនេះ ឬតាមសារអេឡិចត្រូនិច (បើមាន)។

  3. ការប្រាស្រ័យទាក់ទងគ្នា

    តាមរយៈការប្រើប្រាស់កម្មវិធី Ourn Sarath App លើទូរស័ព្ទដៃនេះ បងប្អូនបានយល់ស្របការទំនាក់ទំនងតាមរយៈការផ្ញើសារអេឡិចត្រូនិក ឬសារជូនដំណឹងនៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ។ ក្រុមការងារយើងខ្ញុំអាចនឹងធ្វើការទាក់ទងទៅកាន់បងប្អូន ដើម្បីណែនាំអំពីរបៀបនៃប្រើប្រាស់ ឬពន្យល់អំពីអត្ថប្រយោជន៍ផ្សេងទៀត ដែលមាននៅក្នុងកម្មវិធី ឬដើម្បីបង្ហាញបងប្អូនអំពីរបៀបនៃការទូទាត់នៃការចូលជាសមាជិកភាព និងទទួលយកសេវាកម្មផ្សេងៗ។

  4. សិទ្ធិឯកជន

    ព័ត៌មានដែលបងប្អូនផ្ដល់មកយើងខ្ញុំ ដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់បងប្អូន អនុលោមទៅតាមគោលការណ៍នៃសិទ្ធិឯកជនដែលជាលក្ខខណ្ឌបន្ថែម ហើយមានចែងលម្អិតក្នុងទំព័រ "គោលការណ៍នៃសិទ្ធិឯកជន"។

  5. សមាជិកភាព និងការទូទាត់
    1. សមាជិកភាព

      បងប្អូនត្រូវភ្ជាប់គណនីនៅក្នុងកម្មវិធី ដោយប្រើអ៊ីនធើណេត និងត្រូវធ្វើការទូទាត់តាមរយៈមធ្យោបាយណាមួយ ដែលមានជម្រើសផ្តល់អោយ ដើម្បីក្លាយទៅជាសមាជិករបស់កម្មវិធីទូរស័ព្ទដៃ Ourn Sarath App។ យើងខ្ញុំនឹងធ្វើការគិតប្រាក់សមាជិកភាព នៅដើមគ្រានៃការចូលជាសមាជិក ហើយផ្ដល់ជូនសមាជិកភាពសម្រាប់រយៈពេល១ឆ្នាំ ឬ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃ ដែលចុះឈ្មោះនៅក្នុងប្រព័ន្ធដោយជោគជ័យ។

      សម្រាប់ការក្លាយជាសមាជិកដោយប្រើប្រាស់លេខសម្ងាត់សមាជិកភាព នឹងគិតចាប់ពីថ្ងៃដែលលេខសម្ងាត់ត្រូវបានវាយបញ្ចូលតទៅ។ ក្រោយពីសមាជិកភាពអស់សុពលភាព បងប្អូនត្រូវចុះឈ្មោះ បង់ប្រាក់ក្នុងប្រព័ន្ធសាជាថ្មី ប្រសិនបើចង់បានជាសមាជិកភាពបន្តទៀត។

    2. ភាពជាអ្នកប្រើប្រាស់ធម្មតា

      ជាទូទៅបងប្អូនដែលទាញយកកម្មវិធីទូរស័ព្ទដៃ Ourn Sarath App ពីកម្មវិធីលើប្រព័ន្ធប្រតិបត្តិការណាមួយ (iOS AppStore ឬAndroid PlayStore) អាចចុះឈ្មោះចូលប្រើប្រាស់កម្មវិធីបាន ដោយឥតគិតថ្លៃ។ កម្មវិធីដែលបងប្អូនទាញយកមកប្រើ គឺមានមេរៀន និងសៀវភៅដែលអាចចូលមើលបានដោយឥតគិតថ្លៃ។ ចំពោះសៀវភៅ មេរៀននេះ ឬវីដេអូមេរៀនឥតគិតថ្លៃ អាចនឹងមានការផ្លាស់ប្ដូរ ដកចេញ ឬបន្ថែមនូវមេរៀន វីដេអូ និងសៀវភៅ ដែលបងប្អូនជាអ្នកប្រើប្រាស់ធម្មតាអាចប្រើបាន ដោយពុំចាំបាច់ក្លាយជាសមាជិក។

    3. ការគិតប្រាក់
      1. ការគិតប្រាក់ប្រចាំឆ្នាំ

        នៅពេលដែលបងប្អូនសម្រេចចិត្តចូលជាសមាជិក និងបង់ប្រាក់តាមមធ្យោបាយទូទាត់ណាមួយ ដែលបងប្អូនមាន និងព្រមព្រៀងគ្នា បងប្អូនមានសិទ្ធិក្លាយជាសមាជិករបស់យើងខ្ញុំសម្រាប់រយៈពេល១២ខែ ឬ៣៦៥ថ្ងៃ មានន័យថា បងប្អូនអាចរៀនកម្មវិធីសម្រាប់សមាជិកភាពបានរយៈពេល១២ខែ ចាប់គិតពីថ្ងៃដែលបានបង់ប្រាក់ចូលក្នុងប្រព័ន្ធរួចរាល់ហើយរហូតដល់គម្រប់១២ខែ ឬ៣៦៥ថ្ងៃ។

      2. ការប្រែប្រួលនៃតម្លៃ

        យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែតម្លៃនៃសេវាកម្ម ឬផលិតផលរបស់យើងខ្ញុំ ទៅតាមទំហំ ចំនួន ពេលវេលា និងភាពចាំបាច់ជាក់ស្ដែងរបស់យើងខ្ញុំ។ លើកលែងតែមានចែងបន្ថែមក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ បើមិនដូច្នោះទេ រាល់ការកែប្រែនៃតម្លៃនឹងចាប់មានប្រសិទ្ធភាព បន្ទាប់ពីការប្រកាសព័ត៌មានត្រូវបានផ្សាយចេញទៅ។ រាល់ការកែប្រែក្រុមការងារយើងខ្ញុំនឹងជូនដំណឹងដល់បងប្អូនឱ្យជ្រាបជាមុន។

      3. ការស្នើសុំប្រាក់ត្រឡប់វិញ

        រាល់ការទូទាត់ ឬការបង់ប្រាក់រួចហើយ មិនអាចដក ឬប្ដូរជាប្រាក់ ឬជាឥណទានវិញបានឡើយទោះក្នុងរូបភាពណាក៏ដោយ។ លើកលែងតែបងប្អូនបង់ត្រួតគ្នា ឬខុសបច្ចេកទេស ឬប្រព័ន្ធដំណើរការខុសប្រក្រតី នោះទើបក្រុមការងារយើងខ្ញុំដោះស្រាយជូនបងប្អូន ដោយសហការជាមួយដៃទាំងអស់របស់យើងខ្ញុំ ដែលមានការពាក់ព័ន្ធ។

      4. ការបោះបង់សមាជិកភាព

        នៅពេលដែលបងប្អូនចូលជាសមាជិកនៃកម្មវិធីទូរស័ព្ទដៃ Ourn Sarath App រួចហើយបងប្អូនមានបំណងចង់បោះបង់ ឬលុបគម្រោងនោះចោល ហើយស្នើសុំដកប្រាក់វិញ នោះក្រុមការងារយើងខ្ញុំមិនអាចដកប្រាក់អោយវិញឡើយ។ យើងខ្ញុំទទួលខុសត្រូវក្នុងការផ្តល់សេវាកម្ម ដែលបានកំណត់ជូនសមាជិក និងប្ដេជ្ញាចិត្តបម្រើសេវាកម្មជូនបងប្អូនឱ្យបានល្អបំផុត។ ប្រសិនបើបងប្អូនមានការមិនពេញចិត្តដោយប្រការណាមួយ សូមបងប្អូនផ្ដល់ដំណឹងមកយើងខ្ញុំដើម្បីឱ្យយើងខ្ញុំដោះស្រាយ និងកែតម្រូវឱ្យប្រសើរឡើងជូនបងប្អូន។

  6. ការប្រើប្រាស់

    កម្មវិធីទូរស័ព្ទដៃ Ourn Sarath App មិនកំណត់អាយុនៃអ្នកប្រើប្រាស់ទេ អោយតែបងប្អូនអាចស្ដាប់ភាសាខ្មែរបាន ហើយមានបំណងចង់អភិវឌ្ឍខ្លួនបន្ថែម គឺអាចប្រើប្រាស់កម្មវិធីរបស់យើងខ្ញុំបានទាំងអស់។ អ្វីដែលសំខាន់គឺបងប្អូនត្រូវមានទូរស័ព្ទដៃដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើងនូវកម្មវិធីនេះ និងត្រូវភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធើណេត។ និយាយរួមអោយតែបងប្អូនមានទូរស័ព្ទដៃទំនើប មានសេវាអ៊ីនធើណេត គឺបងប្អូនអាចប្រើប្រាស់បាន ហើយប្រើប្រាស់គ្រប់ទីកន្លែង និងគ្រប់ពេលវេលាទៀតផង។

    សៀវភៅ និងវីដេអូមេរៀនផ្សេងៗដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Ourn Sarath App នេះគឺអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែការរៀន និងអភិវឌ្ឍខ្លួនបន្ថែមតែប៉ុណ្ណោះ មិនអនុញ្ញាតអោយទាញយកតាមគ្រប់រូបភាព ឬតាមគ្រប់បច្ចេកទេសនានានូវឯកសារ វីដេអូមេរៀន ឬសំឡេងយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ឬផ្សាយជាសាធារណៈ ឬយកទៅចែកចាយបន្ត ឬយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាដាច់ខាត។ រាល់ទិន្នន័យទាំងអស់ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃនេះ គឺជាទ្រព្យកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន You Can Win O.S Co.,Ltd ដែលត្រូវបានការពារដោយច្បាប់នៃកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា។

    អ្នកប្រើប្រាស់ដែលអនុវត្តផ្ទុយពីលក្ខខណ្ឌនៃការប្រើប្រាស់របស់កម្មវិធី Ourn Sarath App នេះនឹងត្រូវទទួលការផាកពិន័យ និងទទួលខុសត្រូវចំពោះមុខច្បាប់នៃកម្មសិទ្ធិបញ្ញា និងការថែរក្សាអត្ថប្រយោជន៍របស់អ្នកផលិត។

    បងប្អូនអាចប្រើប្រាស់កម្មវិធីនេះបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ ឱ្យតែគណនីដែលបងប្អូនភ្ជាប់ចូល ប្រើលេខទូរស័ព្ទនោះមិនបានចាកចេញ។ គណនីមួយត្រូវបានភ្ជាប់ដោយលេខទូរស័ព្ទមួយ ហើយអាចប្រើប្រាស់បានតែទូរស័ព្ទមួយប៉ុណ្ណោះ។

    បងប្អូនមិនអាចផ្ទេរសមាជិកភាពទៅកាន់លេខទូរស័ព្ទ (ឬគណនី)ផ្សេងទៀតបានទេ ព្រោះថាសេវារបស់យើងខ្ញុំពេលខ្លះត្រូវផ្ញើលេខកូដបញ្ជាក់ពីលេខទូរស័ព្ទ។ ដូច្នេះទាល់តែលេខទូរស័ព្ទភ្ជាប់គណនីនោះមានសេវាគ្របដណ្ដប់ ឬអាចទទួលបានសារដែលប្រព័ន្ធរបស់យើងខ្ញុំផ្ញើទៅ ទើបបងប្អូនអាចភ្ជាប់ចូលទៅកាន់គណនីនៃលេខទូរស័ព្ទដដែលនោះបាន។

    គុណភាពនៃរូបភាពវីដេអូមេរៀន ឬទិន្នន័យផ្សេងៗមានការប្រែប្រួលកម្រិតនៃភាពច្បាស់ វាអាស្រ័យទៅលើកត្តាមួយចំនួនដូចជាទីតាំងរបស់បងប្អូនស្ថិតនៅ ឧបករណ៍ ល្បឿននៃអ៊ីនធើណេត ឬពេលវេលាដែលបងប្អូនចូលប្រើប្រាស់ជាដើម។ ដើម្បីមើលវីដេអូដែលមានគុណភាពច្បាស់ល្អល្បឿន អ៊ីនធើណេតរបស់បងប្អូនត្រូវតែលឿន។ យើងខ្ញុំមិនទទួលខុសត្រូវលើសេវាអ៊ីនធើណេតរបស់បងប្អូនឡើយ។

  7. គណនី

    គណនីអ្នកប្រើប្រាស់កម្មវិធីត្រូវបានតម្រូវឱ្យបង្កើតឡើងមុនពេលអ្នកប្រើប្រាស់អាចចូលទៅកាន់ផ្នែកផ្សេងៗនៃកម្មវិធីតាមរយៈការចុះឈ្មោះដោយការវាយបញ្ចូលលេខទូរស័ព្ទ រួមជាមួយឈ្មោះប្រើប្រាស់ដែលបងប្អូនពេញចិត្ត។ ព័ត៌មានផ្ទាល់ខ្លួនដែលបងប្អូនភ្ជាប់មក គឺមានឈ្មោះ និងលេខទូរស័ព្ទដែលប្រើប្រាស់សម្រាប់ចុះឈ្មោះតែប៉ុណ្ណោះ។

    គណនីមួយត្រូវបានភ្ជាប់ជាមួយលេខទូរស័ព្ទតែមួយប៉ុណ្ណោះក្នុងពេលតែមួយ។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង សូមបងប្អូនទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ ក្រុមការងារយើងខ្ញុំនឹងសម្រួលជូនបងប្អូន។

    ការប្រើប្រាស់កម្មវិធី Ourn Sarath App គឺក្នុងគោលបំណងអភិវឌ្ឍខ្លួន និងបំពេញបន្ថែមនូវចំណេះដឹងវិធីសាស្រ្តជោគជ័យបុគ្គល និងចំណេះដឹងទូទៅផ្សេងៗសម្រាប់បុគ្គលផ្ទាល់ខ្លួន ដូច្នេះបងប្អូនមិនគួរផ្ដល់គណនីរបស់បងប្អូនទៅកាន់អ្នកដទៃនោះទេ។ កម្មវិធីនេះអាចទាញយកបានដោយសេរី និងឥតគិតថ្លៃ។

  8. ចំណុចខ្វះខាត

    យើងខ្ញុំព្យាយាមផ្ដល់ជូននូវសេវាកម្មល្អបំផុតតាមដែលអាចធ្វើទៅបាន ហើយរាល់វីដេអូ និងមេរៀនទាំងអស់ដែលទាក់ទងនឹងសេវាកម្មនេះ គឺត្រូវបានផ្ដល់ជូន ដោយពុំគិតដល់ការខូចខាត ឬពុំមានការធានានោះទេ។ យើងខ្ញុំុមិនធានាអះអាងថាការប្រើប្រាស់សេវាកម្មរបស់កម្មវិធី Ourn Sarath App នឹងមិនមានការរំខាន ឬមានបញ្ហាerrorនោះទេ។

    រាល់ចំណុចខ្វះខាត ឬការសំណូមពរដែលអ្នកប្រើប្រាស់លើកឡើង យើងខ្ញុំនឹងព្យាយាមដោះស្រាយ និងកែលម្អឱ្យប្រសើរឡើងតាមលទ្ធភាពដែលអាចធ្វើទៅបាន។

  9. កម្មវិធីផ្ដល់ជូនពិសេស

    យើងខ្ញុំនឹងមានការផ្ដល់ជូនពិសេស ដែលមានលក្ខណៈជាការបញ្ចុះតម្លៃលើមេរៀន ឬតម្លៃនៃសមាជិកភាព ដែលនឹងមានភ្ជាប់មកជាមួយលក្ខខណ្ឌមួយចំនួន។ បងប្អូនដែលជាអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានព័ត៌មានអំពីការផ្ដល់ជូនទាំងនោះ។

    1. ការថតចម្លង

      រាល់សេវាកម្ម ឬផលិតផលរបស់យើងខ្ញុំដែលបានដាក់នៅក្នុងកម្មវិធី Ourn Sarath App និងរាល់អ៊ីនធើហ្វេស(interface)ដែលបានបង្កើតឡើងសម្រាប់បង្ហាញលើឧបករណ៍ដូចជាអត្ថបទរូបភាព ក្រាហ្វិក ឡូហ្គោ រចនាបថរូបថត សញ្ញាសម្គាល់ ប៊ូតុង សំឡេង វីដេអូ ទិន្នន័យឌីជីថល និងសូហ្វែរគឺជាទ្រព្យសម្បត្តិរបស់ Ourn Sarath App ឬអ្នកផ្គត់ផ្គង់ទិន្នន័យរបស់យើងខ្ញុំហើយត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាការសម្ងាត់ពាណិជ្ជកម្ម ឬច្បាប់ ឬអនុសញ្ញាស្ដីពីកម្មសិទ្ធិបញ្ញាផ្សេងៗទៀត។

    2. ពាណិជ្ជសញ្ញា

      Ourn Sarath App គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន You Can Win O.S Co., Ltd ។

  10. ជម្រើសនៃច្បាប់

    លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះស្ថិតក្រោម និងត្រូវបានបកស្រាយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយពុំគិតពីវិវាទនៃច្បាប់ ឬបទប្បញ្ញត្តិនានានោះទេ។ បងប្អូនអាចមានសិទ្ធិទទួលបានការការពារចំពោះអ្នកប្រើប្រាស់មួយចំនួនផងដែរក្រោមច្បាប់នៅក្នុងប្រទេស ឬយុត្តាធិការរបស់ប្រទេសដែលបងប្អូនកំពុងរស់នៅ។

  11. ការបម្រើអតិថិជន

    យើងខ្ញុំ ជាក្រុមការងារនៃកម្មវិធី Ourn Sarath App ប្តេជ្ញាចិត្តបម្រើសេវាកម្មឱ្យល្អបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាពិសេសដោះស្រាយរាល់បញ្ហាជូនអតិថិជនដែលជាអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ របស់យើងខ្ញុំឱ្យអស់ពីលទ្ធភាព។ ប្រសិនបើបងប្អូនជួបនូវបញ្ហាអ្វីមួយ ហើយត្រូវការជំនួយពីយើងខ្ញុំ សូមផ្ញើសារអេឡិចត្រូនិកមកយើងតាមរយៈ Facebook page: Ourn Sarath។

    ក្នុងករណីមានវិវាទកើតឡើង បណ្ដាលមកពីការផ្ដល់ព័ត៌មានចេញពីក្រុមការងារផ្នែកបម្រើអតិថិជន ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងកម្មវិធីយើងខ្ញុំដែលមានខ្លឹមសារផ្ទុយពីអ្វីដែលមានចែងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ អត្ថន័យ និងខ្លឹមសារនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវចាត់ទុកជាគោលសម្រាប់យកមកអនុវត្ត។

  12. សុពលភាព

    បើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌនេះគ្មានសុពលភាព ឬមិនអាចអនុវត្តបានដោយមូលហេតុណាមួយ ឬក្នុងកម្រិតណាមួយ នោះបទប្បញ្ញត្តិដែលនៅសេសសល់ផ្សេងទៀតនឹងនៅតែមានសុពលភាពស្របច្បាប់ និងអាចអនុវត្តបានពេញលេញដដែលមិនថាក្នុងរូបភាពណាក៏ដោយ។

  13. ទំនាក់ទំនងមកយើង

    ប្រសិនបើមានចម្ងល់អ្វីមួយដែលទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬកម្មវិធីនេះ សូមទាក់ទងមកកាន់ក្រុមការងារយើងខ្ញុំ តាមរយៈលេខ016388877 ឬទំនាក់ទំនងមកកាន់ការិយាល័យយើងខ្ញុំដោយផ្ទាល់ ដែលមានអាស័យដ្ឋានស្ថិតនៅអគារលេខ៦៧៨ លើផ្លូវ២៧១ ជាប់ខ្លោងទ្វារបុរីជីពម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។